សម្បូរជាតិកាល់ស្យូម!
លក្ខណៈពិសេស 3
ឈុតសារធាតុចិញ្ចឹម+
កូនលោកអ្នក។
វារួមផ្សំនូវ "ជាតិដែក" "ជាតិកាល់ស្យូម" "បាក់តេរីអាស៊ីតឡាក់ទិច" "ជាតិស្ករ oligo
saccharide" "ជាតិសរសៃ" ដែលជាសារធាតុចិញ្ចឹមនិងធាតុផ្សំដែលគួរផ្តល់ឲ្យកូន
លោកអ្នក (*2) ដែលស្របនឹងគំនិតរបស់អ្នកម្តាយដែល "ចង់ឲ្យទារកធំធាត់ដោយ
សុខភាពល្អ"។
ប្រភេទបែបអាហារ
វាត្រូវបានបញ្ចេញលក់ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកម្តាយដែល "ចង់ឲ្យគិតដល់
តុល្យភាពសារធាតុចិញ្ចឹមនិងប្រើធាតុផ្សំអាហារច្រើនប្រភេទ" ដោយផ្អែកតាមលទ្ធផល
នៃការសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្តែងនៃរបបអាហារ(អនុវត្តនៅឆ្នាំ2000) ដែលធ្វើ
ឡើងចំពោះទារកទូទាំងប្រទេស។
វាប្រើប្រាស់ធាតុផ្សំនីមួយៗនៃក្រុមសារធាតុចិញ្ចឹមទាំង 3 គឺបន្លែ ប្រូតេអ៊ីន
កាបូអ៊ីដ្រាត ដោយមានតុល្យភាពល្អ ស្របតាមអាយុទារក។
វត្ថុធាតុដើម
ត្រូវបានកែច្នៃទំហំ
និងភាពរឹងស្របតា
មអាយុទារក។
សភាពហ្មត់រលោង
កម្រិតរឹងដែលអាចបំបែកដោយអណ្ដាត
កម្រិតរឹងដែលអាចបំបែកដោយអញ្ចាញធ្មេញ
កម្រិតរឹងដែលអាចទំពាដោយអញ្ចាញធ្មេញ
ផលិតអ្វីដែលពិតជាមានប្រយោជន៍
អាហារទារកដែលទារកទទួលទាន មិនត្រឹមតែបំពេញបន្ថែមសារធាតុចិញ្ចឹមប៉ុណ្ណោះទេគឺថែម
ទាំងមានតួនាទីជួយដល់ការអភិវឌ្ឍមុខងាររាងកាយដូចជា ធ្វើឲ្យចេះប្រើកម្លាំងទំពាស្រប
តាមអាយុ ធ្វើឲ្យចងចាំរសជាតិជាដើមផងដែរ។
នៅក្រុមហ៊ុន Bean Stalk Snow យើងធ្វើការត្រួតពិនិត្យសុវត្ថិភាពតាំងពីដំណាក់កាលអភិវឌ្ឍ
ផលិតផលថ្មី។
បើផ្នែកណាមួយថា "NO" យើងនឹងមិនបង្កើតជាផលិតផលឡើយ។ គឺទាល់តែអ្នកជំនាញតាម
ផ្នែកនីមួយៗទទួលយកគុណភាព ទើបផលិតផលចេញជារូបរាងឡើងជាលើកដំបូង។
"វត្ថុធាតុដើម" ដែលជាចំណុចចាប់ផ្តើមនៃការផលិតផលិតផលរបស់ Bean Stalk Snow។ ការ
ប្រកាន់ខ្ជាប់នឹងគុណភាពវត្ថុធាតុដើមនេះ គឺជារឿងធម្មតាបំផុតសម្រាប់ Bean Stalk Snow។
វត្ថុធាតុដើមគឺប្រើតែរបស់ដែលត្រូវបានបញ្ជាក់ច្បាស់ថា
មានប្រយោជន៍និងមានសុវត្ថិភាពចំពោះទារកប៉ុណ្ណោះ
ចំពោះវត្ថុធាតុដើមនៃអាហារទារក ក្រុមប្រឹក្សាអាហារទារកជប៉ុនដែលមានក្រុមហ៊ុនផលិត
អាហារទារកក្នុងស្រុក 6 ក្រុមហ៊ុនជាសមាជិក បានបង្កើតស្តង់ដារផ្ទាល់ខ្លួន។ នៅ Bean Stalk Snow
យើងប្រើជាវត្ថុធាតុដើមតែរបស់ដែលបំពេញស្តង់ដារផ្ទាល់ខ្លួននេះព្រមទាំងជាប់ស្តង់ដារ
ក្រុមហ៊ុនយើងដែលយើងបង្កើតដោយខ្លួនឯង។
យើងបង្កើតស្តង់ដារដោយខ្លួនឯងចំពោះវត្ថុធាតុដើមនីមួយៗ ហើយទទួលស្គាល់និងប្រើប្រាស់ជា
"វត្ថុធាតុដើម" តែរបស់ដែលត្រូវនឹងស្តង់ដារនេះប៉ុណ្ណោះ។
"វត្ថុធាតុដើម" ដែលនិយាយត្រង់នេះ មិនមែនតែវត្ថុធាតុដើមនៃផលិតផលអាហារប៉ុណ្ណោះទេ
គឺរហូតដល់កញ្ចប់នីមួយៗដែលដាក់អាហារទារកនិងប្រអប់ និងឡាំងសម្រាប់ដឹកជញ្ជូន គឺទាំង
អស់សុទ្ធតែត្រូវបានផលិតដោយផ្អែកតាមស្តង់ដារ។
ត្រួតពិនិត្យនិងបញ្ជាក់ដោយហ្មត់ចត់ដោយភ្នែកនិងដៃរបស់មនុស្សផ្ទាល់
ការប្រកាន់ខ្ជាប់ថា "ដោយសារតែជា
ផលិតផលសម្រាប់ទារកទទួលទាន" ក៏
ត្រូវបានប្រើក្នុងការងារត្រួតពិនិត្យវត្ថុ
ធាតុដើមផងដែរ។ ជាឧទាហរណ៍ ទង
និងសំបកជាដើមរបស់បន្លែដូចជា
ការ៉ុត ប្រូកូលីជាដើម ត្រូវបានកាត់ឬ
បកចេញដោយស្ទាបពិនិត្យមើលដោយ
ភ្នែកនិងដៃផ្ទាល់។យើងពិនិត្យថាតើ
ឆ្អឹងតូចៗរបស់ត្រីដកចេញត្រឹមត្រូវទេ
មាននៅលាយឡំទេ ដោយស្ទាបនឹងដៃ
ហើយដកចេញ។
យើងមិនពឹងលើម៉ាស៊ីនឲ្យធ្វើការងារ
ល្អិតល្អន់បែបនេះទេ គឺបុគ្គលិកម្នាក់ៗធ្វើវាយ៉ាងហ្មត់ចត់។ នេះក៏ "ដើម្បីឲ្យអ្នកម្តាយឲ្យទារក
ទទួលទានដោយទុកចិត្តបាន" ផងដែរ។
មុនផលិត ក៏អនុវត្ត "ការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំ" ផងដែរ
មុនផលិត យើងពិនិត្យដោយប្រើ "ការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំ" ថាតើរសជាតិ
រូបរាង ពណ៌ជាដើមរបស់វត្ថុធាតុដើម ត្រូវនឹងស្តង់ដារនីមួយៗឬទេ។ ហើយយើងប្រើជា "វត្ថុធាតុ
ដើម" តែរបស់ដែលជាប់នៅក្នុងការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំនេះប៉ុណ្ណោះ។
យើងមានគោលដៅឆ្ពោះទៅផលិតផលប្រសើរបំផុតដែលទារកអាចទទួលទានដោយទុកចិត្ត
បានជានិច្ចដោយជឿជាក់ថាការប្រកាន់ខ្ជាប់បែបនេះ ជាជំហានដំបូងដែល "ផ្តល់នូវផលិតផល
ដែលទុកចិត្តបាននិងមានសុវត្ថិភាព"។